Deprecated: ltrim(): Passing null to parameter #1 ($string) of type string is deprecated in /www/wwwroot/dev.cpp.org.kh/public_html/wp-includes/wp-db.php on line 3030
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ គណៈអចិន្រ្តៃយ៍នៃព្រឹទ្ធសភា ដឹកនាំដោយ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា នៅព្រឹកនេះ បានបើកកិច្ចប្រជុំពិនិត្យលើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋរចនាសម្ព័ន្ធអាស៊ី (AIIB) និងសេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤, ប៉ុន្តែការងារកិច្ចប្រជុំមិនទាន់បញ្ចប់នោះទេ ដោយនឹងបើកកិច្ចប្រជុំបន្តទៀត នៅថ្ងៃស្អែក។
សេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភាបានឲ្យដឹងថា៖ កិច្ចប្រជុំថ្ងៃស្អែកនឹងមានរបៀបវារៈ ចំនួនពីរដូចខាងក្រោម៖
១៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
២៖ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។ សម្រាប់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតធនាគារ AIIB ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំង កម្ពុជានឹងមានភាគប្រមាណ ប្រមាណ៦២៣ហ៊ុន ស្មើនឹងជាង៦២,៣លានដុល្លារ ក្នុងចំណោមភាគហ៊ុនសរុប១លានហ៊ុន នៅក្នុងធនាគារនេះ។ AIIB ត្រូវបានគេមើលឃើញថា នឹងក្លាយជាដៃគូប្រជែងដ៏សំខាន់របស់ World និង ADB ផងដែរ៕