អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤ ខាងលើ របស់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងបានស្តាប់ការពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក… អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏បានអនុម័តជាឯកច្ឆ័ន្ធ យល់ព្រមតាមសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដាក់សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដោយមានរបៀបវារៈ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤ និងពិនិត្យ អោយយោបល់លើសេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី២, ទី៣, ទី៤។
]]>ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនាពេលកន្លងមក និងជាពិសេសកិច្ចខំប្រឹងប្រែងក្នុងការ កៀរគរមូលនីធិ និងជំនួយវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិ ក្នុងនោះអង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធនិងបានសម្របសម្រួលផ្តល់ជំនួយវ៉ាកសាំងកូវីដ-១៩ ចំនួន ៣២៤ ០០០ ដូស ក្នុងដំណាក់កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស ព្រមទាំងសម្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី។ ជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ ដូច្នេះវិធានការការពារនៅតែជាចំនុចអាទិភាព ដែលយើងត្រូវតែបន្តអនុវត្ត មិនអាចធ្វេសប្រហែសបានឡើយ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាការចូលរួមរបស់យើងទាំងអស់គ្នា។
សូមជនរួមជាតិ ប្រកបដោយសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារ និងបានចៀសឆ្ងាយពីជំងឺកូវីដ-១៩ទំាងអស់គ្នា៕
វ៉ាក់សាំងដែលសម្តេចវិបុលសេនាភក្តី បានចាក់ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra zeneca) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។
វ៉ាក់សាំងនេះ បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤.០០០ដូស កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយលើកលែងទោស។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអន្តរក្រសួង ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត នៅទីស្តីការក្រសួងមហាផ្ទៃ៕
(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានសំឡេងគាំទ្រ ៥២លើ៥២សំឡេង។
សម័យប្រជុំនេះ បានដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥២រូប។ ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ មានការដឹកនាំឡើងការពារដោយ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនផងដែរ។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយក កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ហើយត្រូវបានរដ្ឋសភាពេញអង្គ អនុម័តទាំងស្រុង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសំឡេងគាំទ្រ ១១៦ លើ ១១៦ សំឡេង។
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានចុះហត្ថលេខា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ។
លោកជំទាវ កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។ ខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។
កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ៕
1-គម្រោងជួសជុលផ្លូវខេត្តលេខ266C(ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីបញ្ចប់សកម្មភាពចាក់លូរួចមក ថ្ងៃនេះបានកៀរកិនបង្ហាប់ដើម្បីចាក់ក្រាលបេតុងតួផ្លូវ។
2-គម្រោងជួសជុលផ្លូវខេត្តលេខ267 ផ្សារកន្ត្រក កំណាត់ក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បន្ទាប់ពីបានបញ្ចប់សកម្មភាពកៀរ កិន បង្ហាប់ស្រទាប់គ្រឹះM30 បានបន្តសកម្មភាពស្រោចទឹកថែទាំស្រទាប់គ្រឹះជាប្រចាំ។
3-បានជួសជុលកៅស៊ូDBSTលើផ្លូវ7មករា កែងផ្លូវ2SR3 (ផ្លូវក្នុងក្រុង) ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក។
4-បានសម្អាតរុក្ខជាតិសង្ខាងផ្លូវខេត្តលេខ266(កំពង់ក្ដី-ខ្វាវ) ចន្លោះគ.ម7 ដល់គ.ម9 ស្ថិតក្នុងឃុំពង្រលើ ស្រុកជីក្រែង។
5-បានសម្អាតរុក្ខជាតិសង្ខាងផ្លូវជាតិលេខ64( ដំដែក-ព្រះវិហារ) ចន្លោះគ.ម30 ដល់គ.ម40 ស្ថិតក្នុងឃុំបេងមាលា ស្រុកស្វាយលើ។
6-បានជួសជុលកៅស៊ូDBSTលើផ្លូវក្រឡាញ់ (ផ្លូវជាតិលេខ68ចាស់) កំណាត់ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបានបានប្រសាសន៍ថា៖ តាមរយៈ ជំនួបនាថ្ងៃនេះគឺជាការអនុវត្តតាមអនុសារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ ២០០៥ ។
លោកជំទាវក៏បានស្នើឲ្យ ឯកឧត្តម ឡេ មិញខាយ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេស ផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិអធិការកិច្ច រយៈពេលខ្លី និងរយៈពេលមធ្យម ។
ជាការឆ្លើយតប ឯកឧត្តម ឡេ ម៉ិញខាយ ក៏បានឯកភាពទាំងស្រុងលើសំណើសុំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាមទៅបង្រៀនដល់មន្ត្រីនៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺភាគីកម្ពុជាអាចមានលទ្ធភាពបញ្ជូនមន្ត្រីរាជការមកទទួលការ បណ្តុះបណ្តាលបានច្រើននាក់ ។
បន្ទាប់មកទៀត លោកជំទាវក៏បានអញ្ជើញ ឯកឧត្តម ឡេ មិញខាយ អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាណាមួយដ៏សមស្របក្នុងឆ្នាំ ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងារអធិការកិច្ចរវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់នូវអំពើពុករលួយ និងបាតុភាពអសកម្មនានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំង និងអបអរសាទរចំពោះការដាក់ឲ្យ ប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ១ ប្រវែង៤ គីឡូម៉ែត្រនេះ។ សម្តេចតេជោ ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ដែលជាដំណាក់កាលចុងក្រោយនៃការកសាងផ្លូវជាតិលេខ១នេះ។ មិនត្រឹមតែកសាងផ្លូវនេះទេ ជប៉ុនក៏បានជួយដល់កម្ពុជា ក្នុងការកសាងស្ពាន ផ្លូវផ្សេងៗ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ការកសាងស្ថាបនាផ្លូវជាតិលេខ១នេះ គឺជួបការលំបាកយ៉ាងច្រើន ព្រោះត្រូវកសាងជាច្រើនដំណាក់កាល ហើយចំពោះ៤គីឡូម៉ែត្រ នេះជាដំណាក់ការចុងក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃស្អែកសម្តេច នឹងអញ្ជើញទៅសម្ភោធឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ទន្លេមួយទៀត ដែលកម្ពុជាធ្វើខ្លួនឯងផ្ទាល់តែម្តង។ សម្តេចតេជោបានបញ្ជាក់នៅថ្ងៃនេះថា ចាប់ពីពេលនេះទៅកម្ពុជា ក៏មានសមត្ថភាពធ្វើស្ពានឆ្លងកាត់ ទន្លេបានដែរ ដែលសាងសង់ដោយវិស្វ័ករខ្មែរតែម្តង។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអភ័យទោស និងអគុណចំពោះប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយកំណាត់ផ្លូវនេះមានការលំបាកពេលដំណើរកំពុងការសាងសង់ និងរងនូវផលប៉ៈពាល់ នៃការស្ថាបនាផ្លូវនេះក៏ប៉ុន្តែនៅពេលដែលស្ថាបនារួចរាល់ហើយ គឺមិនមានការលំបាកដូចមុននោះទេ។ ទន្ទឹមនឹងការទទួលបានផ្លូវស្អាតហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់ត្រូវបើកបរដោយមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរារចណ៍។ ហើយសូមឲ្យអាជ្ញាធរមានវិធានការ តឹងរឹងបន្ថែមទៀត ចំពោះការអនុវត្តន៍ច្បាប់ចររាចរណ៍ ដូចជាអ្នកជិះបញ្ច្រាសទិស មិនពាក់មួកការពារសុវត្ថិភាព និងរថយន្តតទ្រុងជាដើម។
សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា សន្តិភាព ដែលមានស្រាប់នេះឲ្យបានគង់វង្ស បើគ្មានសន្តិភាព មិនមានការអភិវឌ្ឍនោះឡើយ។ កម្ពុជាត្រូវធ្វើជាម្ចាស់ការលើប្រទេសខ្លួនឯងមិនត្រូវការ បង្ខិតខំពីប្រទេសណានោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយផ្លូវជាតិលេខ១នេះជាជំនួយឥតសំណងក្នុងការស្ថាបនាកសាងផ្លូវនេះក៏ដូចជាផ្លូវ និងស្ពានផ្សេងទៀតផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើន គ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោហ៊ុន សែន និងលោកឯកអគ្គរាជទូតបានអញ្ជើញ កាត់ខ្សែបូរ សម្ពោធកំណាត់ផ្លូវជាតិលេខ១ មានប្រវែង ៤ គីឡូម៉ែត្រពីគល់ស្ពានច្បារអំពៅ ដល់ ក្ដីតាកុយ ដើម្បីដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះទៅ៕
The Inauguration ceremony of launching National Road No.1 was presided over by Samdech Techo Hun Sen..
Tuesday morning 12 Roch , PholKun, Nopsak 2561
13 March 2018
————————-
Cambodia’s Prime Minister Samdech Akka Moha Sena Padei Techo Hun Sen officially inaugurated the National Road No.1. The 4th stage of the construction of the National Road No.1 is about 4 km from the town center at Monivong Bridge in the east, Kilometer pole 0 + 000 to 4+000 in Veal Sbov, Khan Chbar Ampov, Phnom Penh. The road is constructed by Japanese companies, costing more than US $ 23 million, include US $ 16 million is a grant from the Government of Japan and US $ 7.87 million, as a contribution of the Royal Government of Cambodia (RGC) to address policy and impact.
Samdech Akka Moha Sena Padei Techo Hun Sen was very happy and congratulate the launch of the 4 km National Road No.1. Samdech Techo also thanked the Japanese government for helping build the National Road No. 1, which is the last construction of National Road 1. Not only building this road, Japan also helped Cambodia build bridges, roads and other sectors.
Samdech Techo HUN SEN said that the construction of National Road No. 1 was difficult, because it was built over several stages, and this is the final stage.
Samdech Techo HUN SEN said that he will be inaugurated to use another bridge across the river, that Cambodia does by itself.. Samdech Techo said that from now on, Cambodia has the ability to build bridges across the river, built by Khmer engineers.
Samdech Techo Hun Sen also apologized and appreciated the people who lived along this road are difficult during the construction and impact of the construction of the road, but when the construction is completed, it is not as difficult as before. Along with getting the good roads, Samdech Techo Prime Minister also called on all passengers to drive carefully with respect to the traffic laws so that no accident can be detected. And let the authorities take tougher measures against the enforcement of traffic laws such as rides, helmets, and cabs.
Prime Minister Hun Sen continued to call on the people to jointly preserve this existing peace, without peace there is no development. Cambodia has to dominate its own country, no effort is required from any country.
Prime Minister Samdech Akka Moha Sena Padei Techo Hun Sen thanked the Japanese people and the Japanese government for their contributions to the development of Cambodia, and the National Road No. 1 was a grant from them as well as other roads and bridges.
Samdech Techo Prime Minister also wish all citizens with happiness and prosperity. Afterwards, Samdech Techo Hun Sen and the Ambassador cut the ribbon to inaugurate the national road No. 1, 4 km from Chanh Ampou Bridge to Kdey Ta Koy to launched from now on.