(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០២១។
សារលិខិតរបស់សម្តេចតេជោបានលើកឡើងថា ក្នុងឱកាសនៃការប្រារព្ធ ទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០២១នេះ សម្តេចសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពកក់ក្តៅ ជាមួយនឹងជនរួមជាតិ ស្របពេលដែលប្រជាជនកម្ពុជា នៅទូទាំងប្រទេសកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន ស្របពេលដែលរាជរដ្ឋាផិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៖
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ នេះបើតាមអនុក្រឹត្យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។
យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ធ្វើឡើងអនុលោមតាមមាត្រា១២ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖
អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤ ខាងលើ របស់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងបានស្តាប់ការពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក… អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏បានអនុម័តជាឯកច្ឆ័ន្ធ យល់ព្រមតាមសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដាក់សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ដោយមានរបៀបវារៈ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤ និងពិនិត្យ អោយយោបល់លើសេចក្តីព្រាងច្បាប់ ក្នុងរបៀបវារៈទី២, ទី៣, ទី៤។
]]>Celebrate the 70th Anniversary of the Founding of the Cambodian People’s Party and the 100th Anniversary of the Founding of the Communist Party of China!
]]>អបអរសាទរ ខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
Congratulations to Cambodian People’s Party on 70th Founding Anniversary ( June 28, 1951-2021).
អបអរសាទរ ខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសារលិខិត ស្តីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកជំងឺឆ្លងកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។
តាមលិខិតនេះ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបេីកផ្តល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋ និងគ្រួសារវតារ ដូចតទៅ៖
១៖ ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។
២៖ កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។
៣៖ ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករ-និយោជិតដែលបម្រើការងារ នៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលទទួលបានការ បញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់ នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប (App) របស់ធនាគារវីង ក្នុងទូរស័ព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្លួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ដោយឡែក ចំពោះប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅដែលមានការលំបាក ផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបានកំណត់ អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ដែលបងប្អូនកំពុងរស់នៅ ដើម្បីសុំការសម្ភាស និងកំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការឧបត្ថម្ភ សាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់។
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនង ឃុំសង្កាត់ ដែលនៅ ជិតផ្ទះបងប្អូន ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨៕