ការជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រះសីហនុ ខិតខំធ្វើអំពើល្អ និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងពេលឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំត្រៀមខ្លួនសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២។
កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១នេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំសង្កាត់ ទូទាំងខេត្តព្រះសីហនុផងដែរ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តម សាយ សំអាល់ បានបន្តជំរុញឱ្យសមាជិកសមាជិកាក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការចុះមូលដ្ឋាន។ លោក ក៏បានលើកទឹកចិត្តសមាជិក សមាជិកា ដែលសុទ្ធសឹងជាអាជ្ញាធរនៅមូលដ្ឋាននោះ ប្រឹងប្រែងធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះនេះ គឺជាមូលដ្ឋាននៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ដូច្នេះថា «ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។
ឯកឧត្តម សាយ សំអាល់ បានណែនាំសមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំ សង្កាត់ ដែលបានចុះឈ្មោះបោះឆ្នោតរួច ឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុឱ្យទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រស់នៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១។ បន្ថែមពីលើនោះ ត្រូវត្រៀមលក្ខណៈសម្បត្តិទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ និងការបោះឆ្នោតនាអាណត្តិផ្សេងៗទៀត៕
មានប្រសាសន៍នៅក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញភាកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយសតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។
ឯកឧត្តម ប្រធានក្រុមការងារក៏បានស្វាគមន៍ និងថ្លែងអំណរគុណព្រមទាំងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួមជា សមាជិកគណបក្សប្រជា ជនកម្ពុជាដែលជាគណបក្សរបស់ប្រជាជនដោយសារប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។
ឯកឧត្តមក៍បានផ្ដាំផ្ញើរអោយបងប្អូន និងក្មួយៗទាំងអស់ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រៀមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២២ ក៏ដូចជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។ ឯកឧត្តមប្រធានការងារបានជូនសមាជិក សមាជិកាគណបក្ស ដែលទើបញ្ចូលថ្មីនូវថវិកាមួយចំនួន រួមនឹងអាវ១និងមួក១គណបក្សផងដែរ៕
]]>
ការចូលរួមកិច្ចប្រជុំនេះ ធ្វេីឡេីងតបតាមការអញ្ជើញរបស់ លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម,
នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះ រដ្ឋមន្រ្តី ការបរទេស អាស៊ាន នឹង ពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំ កំពូល អាស៊ានលើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេល ខាងមុខនេះ អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ អាស៊ាន សម្រាប់ ឆ្លើយតបនឹងជំងឺកូវីដ-១៩ ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការ អនុវត្ត ការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច ជាពិសេសការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្រ្តីការបរទេស អាស៊ាន ក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែម ទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបាន លើកយកមកពិភាក្សាគ្នាផងដែរ៕
]]>
ការណែនាំនូវអនុសាសន៍ទាំងនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក និងការងារពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខន់ហ្វេរិន។
បន្ទាប់ពីស្ដាប់របាយការណ៍ពីសំណាក់ប្រធានគណបក្សស្រុកទាំងពីរ និងមតិយោបល់របស់ក្រុមការងារចុះជួយមូលដ្ឋាននោះរួចមក ឯកឧត្តម ថោង ខុន បានផ្ដល់អនុសាសន៍ចាំបាច់មួយចំនួន ដើម្បីឱ្យអាជ្ញាធរបន្តអនុវត្តការងារពង្រឹងវិធានការសុខាភិបាល យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការងារកសាងគណបក្ស ការងារត្រៀមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២២ ព្រមទាំងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម បានណែនាំឱ្យជួយរៀបចំជាមួយគណៈកម្មការវត្តនីមួយៗ ចំពោះការត្រៀមទទួលចង្ហាន់គ្រឿងទេយ្យទានពីប្រជាពុទ្ធបរិស័ទ ចាប់ពីឱកាសពិធីបុណ្យកាន់បិណ្ឌរហូតដល់ពិធីបុណ្យភ្ជុំបិណ្ឌ ធ្វើឱ្យយ៉ាងណាឱ្យរក្សាគម្លាតឱ្យបានចាប់ពី ១.៥ ម៉ែត្រឡើងទៅ។ មិនត្រូវឱ្យប្រជាពលរដ្ឋឈរបន្តគ្នាកិបៗគ្នាឡើយ ពោលគឺត្រូវរៀបចំឱ្យមានការឆ្លាស់គ្នា ជៀសវាងការនៅក្បែរៗគ្នា ឬជួបជុំគ្នា។ ត្រួតពិនិត្យការពាក់ម៉ាស់របស់ប្រជាពលរដ្ឋដែលទៅវត្ត ឬទៅទីទេសចរណ៍នានា។
អប់រំផ្សព្វផ្សាយតាមរយៈម៉ាយក្រូពីការអនុវត្តវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣-ការពារ ៣-កុំ» ឱ្យខាងតែបាន ទាំងព្រះសង្ឃ និងប្រជាជនត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ។
ឯកឧត្តម ថោង ខុន បានណែនាំបន្តឱ្យអាជ្ញាធរចុះអនុវត្តការងារទាំងនេះនៅតាមផ្សារសាធារណៈ ភោជនីយដ្ឋាន អាហារដ្ឋាន មូលដ្ឋានអាជីវកម្មលក់ដូរនានា ពិសេសត្រូវអប់រំ និងត្រួតពិនិត្យនូវវិធានសុខាភិបាលទាំងនេះជាប្រចាំផងដែរ ព្រោះជាកន្លែងប្រមូលផ្ដុំមនុស្សច្រើន។
ឯកឧត្តមក៏បានផ្ដល់យោបល់ឱ្យអាជ្ញាធរជួយសម្របសម្រួលបែងចែកការធ្វើបុណ្យទាននៅតាមទីវត្តអារាមឱ្យបានសមាសមាត្រផងដែរ មានន័យថា ប្រសិនបើវត្តណាមួយមានពុទ្ធបរិស័ទទៅច្រើន ចង្ហាន់ទេយ្យទានគ្រប់គ្រាន់ច្រើនហើយ អាចណែនាំឱ្យទៅវត្តដទៃទៀត ដែលមិនសូវមានពុទ្ធបរិស័ទទៅធ្វើបុណ្យទានច្រើននៅឡើយ។
ចំពោះការងារកសាងគណបក្ស ការក្ដាប់សតិអារម្មណ៍របស់សមាជិកគណបក្ស ព្រមទាំងការងារត្រៀមដាក់បេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន ក៏បានណែនាំនូវអនុសាសន៍បន្ថែមជាច្រើនផងដែរ។
ចំពោះសេវាសាធារណៈ បញ្ហាទំនាស់ដីធ្លី ការបង្កបង្កើនផលកសិកម្មរបស់ប្រជាពលរដ្ឋ ក៏ត្រូវតែកើតមានជារឿយៗ ខណៈអាជ្ញាធរស្រុកតាំងគោក ស្រុកបារាយណ៍ ក៏តែងតែបន្តអនុវត្តដោះស្រាយជូនប្រជាពលរដ្ឋដូចភ្លៀងរលឹម។ លោកប្រធាន ថោង ខុន ក៏បានជួយដោះស្រាយលើបញ្ហាមួយចំនួន ព្រមទាំងផ្ដល់ណែនាំមួយចំនួនទៀតផងដែរ។
ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរស្រុកទាំងពីរបន្តជំរុញការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅឱ្យបានគ្រប់គ្នា។
ឯកឧត្តមបានដាស់តឿនឱ្យក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិនៃស្រុកទាំងពីរ ត្រូវបន្តចុះជួយមូលដ្ឋានឱ្យបានសកម្មបន្ថែមទៀត ដើម្បីក្ដាប់ពីការងារជាច្រើនដែលត្រូវការឱ្យក្រុមការងារចូលរួមជួយជាប្រចាំ ជាមួយនឹងការការពារខ្លួន និងអ្នកដទៃពីការចម្លងជំងឺកូវីដ-១៩៕
សេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ បានបញ្ជាក់ឱ្យដឹងថា «នៅក្នុងជំនួបកំពូល មេដឹកនាំនៃគណបក្សទាំងបី បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារសំខាន់នៃជំនួប កំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗ បានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩»។
មេដឹកនាំនៃគណបក្សទាំងបី ក៏បានពិគ្រោះយោបល់គ្នាអំពីកិច្ចកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារសំខាន់ នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំងបីនៃប្រទេសទាំងបីផងដែរ។
នៅក្នុងជំនួបនេះ មេដឹកនាំនៃគណបក្សទាំងបី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តា យន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលជួបសម្តែងការគួរសមចំពោះលោក ង្វៀន ស៊ុនហ៊្វុក ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ជាម មីញជីង នាយករដ្ឋមន្ត្រីនៃសាធារណៈសង្គមនិយមវៀតណាម ថែមទៀត។
ជាមួយគ្នានោះដែរ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក៏បាន ចូលជួបសម្តែងការគួរសមចំពោះ លោក អៀង ស៊ុនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា៖
ពិធីប្រគល់ ទទួលអំណោយនៅពេលនេះ ស្ថិតក្រោមវត្តមានឯកឧត្តម សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីនិងលោក យ៉ុង គឹមហ៊ាន ក្រុមការងារចុះជួយស្រុកសង្គមថ្មី ដោយមានការចូលរួមពីអស់លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយស្រុក និងប្រធានការងារចុះជួយឃុំជាច្រើនរូបទៀត។
អំណោយនេះរួមមាន៖ អង្ករចំនួន ១០០០គីឡូក្រាម មីម៉ាមឡា ៤០កេសតូច ទឹកត្រី៨០ដប ត្រីខ៤០យួរ និងម្សៅសាប៊ូ៤០កញ្ចប។
ឯកឧត្តម សំ លាងទ្រី និងលោក យ៉ុង គឹមហ៊ាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម មាស សុភា ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ចាន់ នន់វិទ្យា ជូនថ្នាក់ដឹកនាំគណបក្សស្រុកសង្គមថ្មីព្រមទាំងសមាជិកបក្សទាំងអស់ ដែលជានិច្ចជាកាល លោកតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ភូមិ និងសមជិកបក្សទាំងអស់។
ជាក់ស្តែងក្នុងស្ថានភាពដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ចាប់តាំងពីថ្ងៃ២០កុម្ភៈ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់នៅក្នុងខេត្តព្រះវិហារ និយាយដោយឡែកក្នុងស្រុកសង្គមថ្មី តែងផ្តល់នូវសម្ភារ ថវិកា ក្នុងការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ដោយឡែកនៅថ្ងៃនេះដែរ ដើម្បីកាត់បន្ថយការប្រមូលផ្តំគ្នា ការជួបជុំគ្នា ក្នុងទិសដៅកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩នោះ ឯកឧត្តម មាស សុភា ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ចាន់ នន់វិទ្យា ក៏បានផ្តល់អំណោយទាំងនេះទៅគណៈកម្មាធិការបក្សស្រុកសង្គមថ្មី ដើម្បីនាំយកទៅចែកបន្តតាមខ្នងផ្ទះប្រជាពលរដ្ឋមានជីវភាពចំនួន ៤០គ្រួសារ ដែលរស់នៅក្នុងឃុំទាង៥។
ឯកឧត្តម សំ លាងទ្រី និងលោក យ៉ុង គឹមហ៊ាន ក៏បានថ្លែណែនាំដល់លោកប្រធានគណៈកម្មាធិការបក្សស្រុកសង្គមថ្មី ត្រូវចាត់ក្រុមការងារបន្តចុះអប់រំផ្សព្វផ្សាយដល់សមាជិកបក្ស ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទីប្រជុំជនក៏ដូចជាតំបន់ដាច់ស្រយ៉ាលនានា ត្រូវបន្តអនុវត្តឲបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ជានិច្ចពេលស្ថិតក្នុងទីប្រជុំជន ឧស្សាហ៍លាងសម្អាតដៃដោយទឹកសាប៊ូនិងទឹកអាល់កុល ពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងពីជំងឺកូវីដ១៩៕
]]>
នាឱកាសនោះ លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ បានគិតគូរខ្ពស់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពរដ្ឋនៅទូទាំងប្រទេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការព្យាបាល ការឧបត្ថម្ភផ្សេងៗក្នុងអំឡុងពេល បិទខ្ទប់ ការស្វែងរកវ៉ាក់សាំង និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកជំទាវ ម៉ែន សំអន បានស្នើអាជ្ញាធរនៅតាមមូលដ្ឋានខេត្តស្វាយរៀង បន្តតាមដាន និងផ្សព្វផ្សាយអនុសាសន៍ថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលដែលក្រុមការងារគ្រប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំគណបក្ស គ្រប់ថ្នាក់បានយកចិត្តទុកដាក់សហការ បំពេញភារកិច្ចសម្រេចបានជោគជ័យបន្តបន្ទាប់ ជាពិសេសលទ្ធផល នៃការរក្សាសន្តិសុខ ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងលទ្ធផលនៃការចាត់តាំងអនុវត្តទទួលបានជោគជ័យនូវផែនការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងក្រុងបាវិតយើងនេះ។
លោកជំទាវ ម៉ែន សំអន បានស្នើឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សពាក់ព័ន្ធទាំងអស់ ត្រូវមានភាពស្មោះត្រង់អស់ពីចិត្តពីថ្លើមចំពោះគណបក្ស បន្តអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋាននានា របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តឱ្យបានល្អតាមគោលការណ៍ណែនាំចាត់តាំង របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំងកម្មវិធីគោលនយោបាយរបស់គណបក្ស ដោយប្រកាន់ខ្ជាប់នូវតួនាទី គោលជំហរស្មារតី សតិអារម្មណ៍ ស្នេហាជាតិ មាតុភូមិនិងប្រជាជន និងត្រៀមចូលរួមរាល់គ្របសកម្មភាព និងដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលខាងមុខ។
ជាពិសេសត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារនូវសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានរយៈពេល ៤៣ឆ្នាំកន្លងមកនេះ។
នៅក្នុងបរិបទកូវីដ១៩នេះ លោកស្រី បានសើ្នឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវបន្តតាមដាននូវសារនយោបាយ សេចក្តីសម្រេច និងអនុសាសន៍របស់សម្តេចតេជោ ដែលទាក់ទងនឹងវិធានការណ៍ថ្មីៗទាក់ទងនឹងយុទ្ធនាការ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌ យកទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋាន និងសុំការយោគយល់ពីប្រជាពលរដ្ឋអំពីការផ្អាកនូវពិធីបុណ្យភ្ជុំបិណ្យ និងត្រូវរៀនរស់ក្នុងបរិបទកូវីដ១៩។
បន្ថែមពីនេះ លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគប្រភេទ Delta ឬប្រភេទបំប្លែងខ្លួនថ្មី។
ដោយឡែកឯកឧត្តម លី ធុជ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ម៉ែន សំអន និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ជំនឿទុកចិត្ត និងផ្តល់ឱកាសឲ្យរូបលោក និងក្រុមការងារ បានចូលរួមការងារគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង ក៏ដូចជាបានបំពេញការងារដោយផ្ទាល់នៅមូលដ្ឋានក្រុងបាវិត ក្រោមការណែនាំ និងការចង្អុរបង្ហាញរបស់លោកស្រី កិត្តិសង្គហបណ្ឌិត ក្នុងគោលដៅបន្តលើកកម្ពស់ប្រជាប្រិយភាព និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯឧត្តម លី ធុជ បានបញ្ជាក់បន្ថែមថា លោក និងក្រុមការងារ នៅតែចងចាំជាប់ជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដើម្បីជាតិមាតុភូមិ និងការផ្តល់កំណើតទី២ ជូនដល់ប្រជាជនកម្ពុជា ព្រមទាំងប្តេជ្ញាបន្តរក្សាការពារស្មារតីព្រលឹងជាតិ និងការចងចាំជាប់ជានិច្ចថ្ងៃ៧មករា ឲ្យកាន់តែខ្ពស់ត្រដឹមត្រដែត ដែលវីរជនជាតិរបស់យើង បានពលីសាច់ស្រស់ ឈាមស្រស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ដែលជាមគ្គុទេសក៍ឯក និងប្រតិបត្តិករ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ក្នុងនោះក៏មានការចូលរួមផងដែរ ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផងដែរ។
ប្រធានក្រុមការងារគណក្សចុះមូលដ្ឋានក្រុងបាវិតរូបនេះ បានបន្តទៀតថា «គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែផ្តល់ជីវិតថ្មី (កំណើតទី២) ជាប្រវត្តិសាស្រ្តមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា និងជួយសង្រ្គោះប្រជាជនឲ្យ រួចផុតពីរបបប្រល័យពូជសាសន៍ ដែលយើងនៅរស់រហូតដល់បច្ចុប្បន្ននេះប៉ុណ្ណោះទេ ថែមទាំងថ្មីៗនេះ បានផ្តល់នូវកំណើតថ្មីមួយទៀត ដែលយើងខ្ញុំតែងតែចាត់ទុកថាជាកំណើតទី៣ នៃយើងទាំងអស់គ្នា គឺការជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការខិតខំប្រឹងប្រែងរិះរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោយបាយឡើយ»។
ជាមួយនឹងសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ ដែលគ្មានតម្លៃណាយកមកប្រៀបបានរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី ធុជ បានសម្តែងនូវការដឹងគុណជាអនេកប្បការជូនចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងបានតាំងចិត្ត និងប្តេជ្ញាចិត្តអស់ពីបេះដូងចូលរួមបំរើប្រជាពលរដ្ឋប្រៀបដូចជាទូក និងទឹក ដែលទូកប្រៀបដូចជា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ហើយទឹកប្រៀបដូចជាប្រជាពលរដ្ឋ និងជាម្ចាស់ឆ្នោត ត្រូវជួយថែទាំ គាំទ្រ និងពឹងផ្អែកគ្នាទៅវិញទៅមក មិនអាចខ្វះមួយណាបានឡើង។
ឯកឧត្តមក៍បានប្តេជ្ញាជម្រុញ និងលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រៀបដូចជាទន្លេមេគង្គ ដែលត្រូវបំរើប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់វ័យ គ្រប់ជាតិសាសន៍ ដោយមិនប្រកាន់និន្នាការ ដោយឥតលក្ខខណ និងមិនខ្លាចនឿយហត់ឡើយ។
នារសៀលថ្ងៃដដែលនេះ ឯកឧត្តម លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតថ្មី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ របស់គណៈកម្មាធិការ គណបក្សខេត្តស្វាយរៀង និងប្រកាសទទួលស្គាល់សមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងបានជម្រុញ និងណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋាន តាមសង្កាត់ទាំង៥ គណៈកម្មាធិការគណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់ រៀបចំផែនការសកម្មភាពលម្អិតសម្រាប់យុទ្ធនាការបោះឆ្នោត និងបន្តសកម្មភាពចូលរួមកសាងភាពស្និទ្ធស្នាល និងភាពស្អាតស្អំ រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា រវាងប្រជាពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព៕
]]>
ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ គឺបានធ្វើឡើងក្នុងឱកាសដែលលោក បានចូលរួមក្នុងពិធីថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីបើកវេទិកាលើកទី៩ ស្តីពី «ការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន និងកិច្ចសហការពាក់ព័ន្ធនឹងការអភិវឌ្ឍនវានុវត្តន៍» កាលពីពេលថ្មីៗនេះ ដែលបានរៀបចំឡើង ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រ និងចូលរួមសម្របសម្រួល របស់មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន (CATTC) និងក្រុមការងារលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ពិធីនេះ ក៏មានការចូលរួមពីលោក លី ភីង (LI PING) ថ្នាក់ដឹកនាំបក្សរបស់ក្រសួងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់សាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គវេទិកាប្រព្រឹត្តទៅក្នុងគោលដៅចែករំលែកបទពិសោធន៍ និងសំណូមពរនានាលើកិច្ចសហការ ដើម្បីការអភិវឌ្ឍនវានុវត្តន៍សម្រាប់ឱកាស ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ របៀបវារៈសំខាន់ចំនួន៣ ត្រូវបានរៀបចំឡើងជាអាទិ៍៖ វេទិកាលើកទី៣ នៃអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ាន+៣, ការតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៨ លើបច្ចេកវិទ្យាឈានមុខ និងការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានរំលេចនូវវិស័យអាទិភាព នៃកិច្ចសហការដែលនឹងត្រូវអនុវត្ត ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន និងចិន។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ចាក់ពីសារៈសំខាន់ នៃការរៀបចំគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការគ្រប់គ្រងនវានុវត្តន៍ រួមទាំង បច្ចេកវិទ្យាសម្រាប់វិស័យអាទិភាពដូចជា កម្មន្តសាល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម និងសុខាភិបាលជាដើម។
ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមជាមួយប្រទេស ជាសមាជិកអាស៊ានទាំងអស់ និងប្រទេសចិន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំ និងគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការបណ្ដុះធុរកិច្ចថ្មី និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។
សូមបញ្ជាក់ថា វេទិកានេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
]]>
ការជំរុញបែបនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពគណបក្សរបស់គណបក្សស្រុកទាំងពីរ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
នាឱកាសនោះ ប្រធាន និងអនុប្រធានគណបក្សស្រុកទាំងពីរ ក៏បានរាយការណ៍អំពីការងារចាំបាច់មួយចំនួនជូនអង្គប្រជុំ រួមទាំងវឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង និង យុទ្ធនាការ ៣កុំ ៣ ការពារ ផងដែរ។
នាឱកាសនោះ ឯកឧត្តម ថោង ខុន បានណែនាំឱ្យគណបក្សស្រុកត្រៀមរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាជាមួយគណបក្សឃុំ និងក្រុមការងារ ឃុំ និងបញ្ជូនមកពិភាក្សានៅគណបក្សស្រុកដើម្បីសម្រេចឲ្យបានតាមពេលវេលាកំណត់។
ចំពោះការចាក់វ៉ាក់សាំង លទ្ធផលបានល្អប្រសើរហើយ គឺចាប់ពីអាយុ ១២ ឆ្នាំឡើង បានលើស ៩០% ហើយ ស្នើខិតខំបន្តទៀត ព្រមជាមួយនោះមិនត្រូវភ្លេចយុទ្ធនាការ ៣ កុំ ៣ ការពារ ដែលចាំបាច់ត្រូវធ្វើដូចភ្លៀងរលឹម ហើយត្រូវធ្វើឲ្យដល់គ្រួសារនីមួយៗ និងមនុស្សគ្រប់រូប។
លោកបានជំរុញឱ្យក្រុមការងារចុះជួយស្រុក ឃុំ ភូមិ ត្រូវបន្តសកម្មភាពចុះជួយមូលដ្ឋានភូមិ ឃុំ ឱ្យបានសកម្មឡើងវិញ ដើម្បីក្ដាប់ពីសតិអារម្មណ៍ បញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីលើកយកមកពិភាក្សាផ្លាស់ប្ដូរយោបល់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ដើម្បីជំរុញការងារកសាងសមាជិកគណបក្ស ត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកក៏បានជំរុញឱ្យអាជ្ញាធរស្រុកទាំងពីបន្តការងារកសាងសមាជិកគណបក្សបន្តទៅទៀត ខណៈការងារនេះក៏ឈានទៅសម្រេចបានតាមផែនការរបស់គណបក្សស្រុកផងដែរ ឬអាចឈានឱ្យលើសពី ៧០ ភាគរយនៃប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមភូមិនីមួយៗ ពោលគឺនៅចុងខែកញ្ញានេះ ត្រូវខិតខំសម្រេចផែនការឲ្យបាន មិនត្រូវទុកឲ្យមានភូមិណាមួយនៅក្រោម ៧០% ឡើយ ព្រោះថាការិយាល័យបោះឆ្នោត គឺមាននៅគ្រប់ភូមិ។
ក្រៅពីនេះ ឯកឧត្តម ថោង ខុន បានជំរុញមន្ត្រីសមត្ថកិច្ចពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនប្រជាពលរដ្ឋ ឱ្យបានទាន់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២។
លើសពីនេះទៀត ក៏ត្រូវបន្តជំរុញការងារជួយកសិករធ្វើកសិកម្មស្រែចម្ការ បង្កបង្កើនផល ដោះស្រាយបញ្ហាខ្វះខាតទឹក ទប់ស្ទាក់ទឹកទុកប្រើប្រាស់ជាដើម។
ឯកឧត្តមបានបញ្ចាក់ថា «ពិន្ទុនៃការទាក់ទាញទឹកចិត្តរបស់ប្រជាពលរដ្ឋឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា គឺការជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ការបម្រើសេវាសាធាណៈជូនប្រជាពលរដ្ឋ»៕
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តតក្រចេះ បានសំណូមពរដល់ប្រជាពលរដ្ឋ និងមន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់ឱ្យបន្តចូលរួមកាន់តែខ្លាំងក្លាថែមទៀតក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់កូវីដ-១៩ ដើម្បីឆ្លើយតបការអំពាវនាវដ៏ទទួចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កលក្ខណៈ និងជំរុញលើកទឹកចិត្តប្រជាជនយើងអាយុចាប់ពី ១២ឆ្នាំឡើង រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មក នៅព្រឹកថ្ងៃដដែល នាសាលមហោស្រពខេត្តក្រចេះ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ ដែលមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាអ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អនុប្រធាន សមាជិកក្រុមការងារខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ លោកស្រី អស់លោកប្រធានក្រុមប្រឹក្សា អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ និងមន្ត្រីមូលដ្ឋាន សរុបចំនួនអ្នកចូលរួមមានប្រមាណ ៣២០នាក់។
ថ្លែងមតិបូកសរុបកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់សារជាថ្មីបន្ថែមទៀតថា៖ ឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ នាឆ្នាំ២០២២ និងឆ្នាំ២០២៣ ភារកិច្ចនយោបាយសំខាន់បំផុតរបស់គណបក្ស និងមន្ត្រីយើងនៅគ្រប់លំដាប់ថ្នាក់ គឺត្រូវបន្តចូលរួមយ៉ាងសកម្មជំរុញយុទ្ធនាការជាតិប្រយុទ្ធទប់ស្កាត់កូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់ពីវិបត្តិនៃជម្ងឺដ៏កាចសាហាវនេះ ដើម្បីរក្សាការពារសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិ និងប្រជាជនយើង។
ទោះបីជាត្រូវប្រឈមនឹងឩបសគ្គការលំបាកយ៉ាងណាក្តី យើងទាំងអស់គ្នាមានជំនឿយ៉ាងរឹងមាំលើចលនាជាតិ ក្រោមមគ្គុទ្ទេសក៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ថាយើងពិតជាប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីអនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងជាក់ជាមិនខាន៕