នាឱកាសនោះលោក ចេង មុនីរ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
លោកប្រធានកិត្តិយសអនុសាខា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
អំណោយមនុស្សធម៌ ដែលលោកអភិបាលខណ្ឌ ផ្តល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ម៉ាស់២០ និងថវិកាចំនួន២ម៉ឺនរៀល៕
ក្នុងឱកាសបុណ្យភ្ជុំកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានបិទការឈប់សម្រាក និងការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំគ្រួសារ ហើយក៏មានការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងលេងកម្សាន្តនានាយ៉ាងច្រើនកុះករផងដែរ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះគឺជាការសាកល្បងមួយដ៏ធំរបស់កម្ពុជា ហើយបើក្រោយពិធីបុណ្យភ្ជុំនេះស្ថានភាពឆ្លងជំងឺកូវីដ១៩ ស្ថិតដូចក្នុងស្ថានភាពរាល់ថ្ងៃ គឺកម្ពុជាអាចឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «នេះគឺជាការសាកល្បងដ៏ធំរបស់យើង ដើម្បីឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើងនៅហ្នឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថា ដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយវិធានការ [៣កុំ ៣ការពារ] របស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង»។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្តេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានមានម្ចាស់ការ និងស្វ័យការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ និងបង្ការការចម្លង ការឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកកើតជំងឺកូវីដ១៩សរុបចំនួន ១១៤,១៤៨នាក់ និងស្លាប់ ២,៤៤១នាក់៕
ឯកឧត្តម ប៉ាន សូរស័ក្ដិ បានថ្លែងបែបនេះ ក្នុងពេលចូលរួមធ្វើសេចក្ដីថ្លែងការណ៍ ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ដែលសហការរៀបចំដោយរដ្ឋាភិបាលនៃប្រទេសបាបេដូស (Barbados) និងអង្គការ UNCTAD នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមប្រព័ន្ធវីដេអូ។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោករដ្ឋមន្ត្រី បានគូសរំលេចពីផលផលប៉ះពាល់នានាបង្កឡើងដោយជំងឺកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនទៀត។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា ប្រព័ន្ធពហុភាគីគឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកទាំងមូលកំពុងជួបប្រទះ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តួនាទីរបស់អង្គការ UNCTAD ដែលជាស្ថាប័នបង្គោលរបស់អង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ គឺមានសារៈសំខាន់ណាស់ ដើម្បីជាវេទិកាសម្រាប់ប្រទេសជាសមាជិកក្នុងការពិភាក្សា និងរកដំណោះស្រាយជាកុងសង់ស៊ីស សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងឡាយ។ ដូចនេះ ប្រព័ន្ធពហុភាគីសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ តាមរយៈអង្គការ UNCTAD និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺចាំបាច់ត្រូវតែពង្រឹងបន្ថែមទៀត ដើម្បីជាប្រយោជន៍រួម។
ក្នុងសេចក្តីថ្លែងការណ៍នោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានចង្អុលបង្ហាញនូវបញ្ហាប្រឈមជាអាទិភាពមួយចំនួន ដែលចាំបាច់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចរួមមាន៖
* ការទទួលបានសមភាពវ៉ាក់សាំង ដែលមានសុវត្ថិភាព ប្រសិទ្ធភាព និងការចែកចាយទាន់ពេលវេលាដល់ប្រទេសអភិវឌ្ឍន៍តិចតួច។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានចាត់ទុកវ៉ាក់សាំងជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីបង្កើតភាពសុាំក្នុងសហគមន៍ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
* ប្រទេសអភិវឌ្ឍន៍តិចតួចនៅតែងាយរងគ្រោះដោយការគំរាមកំហែងពីខាងក្រៅ ដោយទីផ្សារ និងផលិតផលនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច នៅមានកំណត់។ ដូចនេះ អង្គការ UNCTAD ត្រូវតែជួយគាំទ្របន្ថែមទៅដល់ការប្រែក្លាយសេដ្ឋកិច្ចជារួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច តាមរយៈការប្រែក្លាយឧស្សាហកម្ម និងបង្កើនលទ្ធភាពកែឆ្នៃផលិតផល ដើម្បីបង្កើតតម្លៃបន្ថែម និងការងារសម្រាប់ប្រជាជន ក៏ដូចជាដោះស្រាយបញ្ហារបាំងបច្ចេកទេសសម្រាប់ពាណិជ្ជកម្មនានា ដែលជាបញ្ហារារាំងដល់ការនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច។ ទាក់ទងនឹងចំណុចនេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងជំនាញបច្ចេកទេស ផងដែរ តាមរយៈការផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែម។
* ចំណុចចុងក្រោយគឺពាណិជ្ជកម្មឌីជីថល ដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធនេះ បានធ្វើឲ្យគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច បានឃ្លាតរឹតតែឆ្ងាយទៅ។ ដូចនេះ លើចំណុចនេះ អង្គការ UNCTAD ក៏មានតួនាទីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ពង្រឹងប្រព័ន្ធច្បាប់ និងការអភិវឌ្ឍន៍សមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍។
សូមជម្រាបថា សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ជាកិច្ចប្រជុំថ្នាក់កំពូលរបស់អង្គការ UNCTAD ដែលធ្វើឡើងរយៈពេល ៤ឆ្នាំម្ដង ដោយមានការចូលរួមពីសមាជិកអង្គការ UNCTAD ទាំងអស់ ១៩៥ប្រទេស និងអង្គការអន្តរជាតិ និងតួអង្គដទៃទៀត ដើម្បីពិភាក្សា និងរកដំណោះស្រាយដល់ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ៕
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍៖ (១) ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្ដើរៗនូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជានាពេលអនាគត, នេះម្យ៉ាង និងម្យ៉ាងទៀត, ប្រភពធនធានថវិកាជាតិនៅមានកម្រិតនៅឡើយ, ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈកាន់តែមានទំហំធំឡើងជាលំដាប់ ()វិបត្តិជំងឺកូវីដ-១៩ កំពុងយាយីនិងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ជាពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ (៣) កិច្ចខិតខំប្រែងក្នុងការបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង “អន្ទាក់នៃថ្លៃ” ដែលអាចកើតឡើងតាមរយៈការចុះកិច្ចសន្យាដែលមានរយៈពេលវែង ដោយមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងហ្មត់ចត់ និង (៤) ការជំរុញកំណើន និងការរក្សាជីវភាពសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើមូលដ្ឋានប្រភពធនធាន និងនវានុវត្តន៍ពីវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាសាធារណៈ។
សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតក្របខណ្ឌគតិយុត្តមួយ ដែលមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព និងបំពេញបន្ថែមនូវនីតិវិធី និងគោលការណ៍ណែនាំចាំបាច់មួយចំនួនទៀត ដែលច្បាប់ស្តីពីសម្បទានមិនមានចែង ដោយម្យ៉ាង គឺដើម្បីធានាបានថា ដំណើរការរៀបចំអភិវឌ្ឍគម្រោង តាមយន្តការភ.រ.ជ ប្រព្រឹត្តទៅដោយអនុលោមតាមក្របខណ្ឌនិងនីតិវិធីរួមមួយ ដែលបានផ្តល់និង/ឬសន្យានឹងផ្តល់ការគាំទ្ររបស់រដ្ឋជាផ្នែកហិរញ្ញវត្ថុនិង/ឬការគាំទ្រផ្សេងទៀត សម្រាប់គម្រោង។
សេចក្តីព្រាងច្បាប់នេះ ក៏ដាក់ចេញផងដែរនូវនីតិវិធីលទ្ធកម្មជ្រើសរើសដៃគូឯកជនដើម្បីអនុវត្តគម្រោងភ.រ.ជ ទីប្រឹក្សាគាំទ្រដល់ការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ក្របខណ្ឌសម្រាប់គ្រប់គ្រង និងតាមដានការអនុវត្តគម្រោងភ.រ.ជ និងយន្តការគាំទ្រហិរញ្ញវត្ថុ ព្រមទាំងការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោងភ.រ.ជ។
លោកបានបញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ ក្នុងការបង្កើតបរិស្ថានអំណោយផល ដើម្បីបន្តជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ថមថយ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។
សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ នេះ ជាច្បាប់ថ្មី ជំនួសឱ្យច្បាប់ស្តីពីសម្បទាន ហើយក៏ពុំមែនជាច្បាប់ស្តីពីវិសោធនកម្មនោះទេ។
ទន្ទឹមនេះ ដើម្បីអនុវត្តតាមបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ឱ្យបានពេញលេញ និងមានលក្ខណៈជាប្រព័ន្ធ ស្របតាមចក្ខុវិស័យដូចមានចែងនៅក្នុងឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភ.រ.ជ សម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០ ។
សេចក្តីព្រាងច្បាប់នេះ ផ្តល់នូវអត្ថប្រយោជន៍គន្លឹះចំនួន ២ដូចខាងក្រោម៖
* ការពង្រីកលំហហិរញ្ញវត្ថុសាធារណៈ៖ តាមរយៈការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែងខ្ពស់, លទ្ធភាពបង្កើនចំណាយសាធារណៈ ក្នុងការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាឃ្នាស់នៃកំណើនសេដ្ឋកិច្ច និងពង្រីកវិសាលភាពសេវាសាធារណៈឱ្យកាន់តែប្រសើរ និងខិតជិតប្រជាពលរដ្ឋ។
* ប្រសិទ្ធភាព និងនវានុវត្តន៍នៃការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងរបស់វិស័យឯកជន៖ បច្ចុប្បន្នការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តាមកិច្ចលទ្ធកម្មសាធារណៈពីប្រភពថវិកាជាតិ និងប្រភពធនធានហិរញ្ញប្បទានកៀរគរបានពីដៃគូអភិវឌ្ឍន៍ ផ្តោតសំខាន់លើលក្ខណៈបច្ចេកទេស តាមយថាប្រភេទ និងបរិមាណនៃទំនិញ ការងារសាងសង់ ការងារជួសជុល ឬសេវាកម្ម ឬហៅថាបទដ្ឋានយថាប្រភេទធាតុចូល (Input Specifications) ។ដោយឡែក កិច្ចលទ្ធកម្មតាមយន្តការភ.រ.ជ គឺផ្តោតលើបទដ្ឋានយថាប្រភេទធាតុចេញ (Output Specifications) នៃការសាងសង់ និងការងារប្រតិបត្តិការ ដែលផ្តល់លទ្ធភាពឱ្យវិស័យឯកជនអាចប្រើប្រាស់នូវចំណេះដឹង ចំណេះធ្វើរបស់ខ្លួន ក្នុងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ដែលគ្របណ្ដប់ពេញវដ្ដគម្រោងរួមមាន៖ ការងារពាក់ព័ន្ធនឹងការរចនាប្លង់វិស្វកម្ម ការសាងសង់ ហិរញ្ញប្បទានគម្រោង ការធ្វើប្រតិបត្តិការ និងការថែទាំទ្រព្យសម្បត្តិគម្រោង ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់និងភាគីរដ្ឋ ដែលជាគូភាគីនៃកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានផលចំណេញហិរញ្ញវត្ថុសមរម្យ ផ្អែកលើសមិទ្ធិកម្មការងារក្នុងអនុវត្តគម្រោង។
លោកបញ្ជាក់បន្ថែមទៀតថា សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទញចំពោះវិស័យឯកជនពីបរទេសនិងក្នុងស្រុក ដើម្បីចូលរួម និងជំរុញការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការភ.រ.ជ ដែលជាតម្រូវការចាំបាច់ក្នុងការទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង, ការបង្កើនសមត្ថភាពប្រកួតប្រជែង, និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា៕
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីសមាជិកនានា របស់រាជរដ្ឋាភិបាល ក្នុងនោះមានរបៀបវារៈចំនួន៤ ដែលត្រូវបានពិភាក្សា និងអនុម័ត ដូចជា៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
២៖ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន
៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥
៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
លោកបានបញ្ជាក់បន្ថែមថា រដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសុទ្ធតែត្រូវបានកំណត់ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ទៀតថា «ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធ ក៏បានតម្រូវឱ្យតំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញទាំងអស់ ត្រូវតែមាន សញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែ មានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាឱ្យការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងការងារបោះឆ្នោត ដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារ ឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ទាក់ទងនឹងកិច្ចដំណើរការបោះឆ្នោតពីខាងក្រៅ»។
លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរនិងការ ប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែក ពីបរទេស, និងដោយយោងតាមមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។
ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ទាក់ទងនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើឡើងបន្ទាប់ពី បន្ទាប់ពីមេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ខុសពីការពិតថា សម្តេចតេជោ ហ៊ុន សែន បានទិញសញ្ជាតិពីប្រទេសសាយប្រឺស (Cyprus)។
ក្រោយមានការបំភ្លៃបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពីសមាជិកនានារបស់រាជរដ្ឋាភិបាលផងដែរ។ របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មានចំនួន៤ដូចខាងក្រោម៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២៖ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូវាងរដ្ឋ និងឯកជន។
៣៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២២-២០២៥។
៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅ ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះ វិសាមញ្ញ។
ការរៀបចំសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕
គោលដៅទេសចរណ៍សំខាន់ៗសម្រាបរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តកំពត ១០២,៥៩៣ នាក់
* ខេត្តកែប ៩៦,៤៧១ នាក់
* ខេត្តព្រះសីហនុ ៨០,៥១៩ នាក់
* ខេត្តពោធិ៍សាត់ ៥០,១០៩ នាក់
* ខេត្តកំពង់ស្ពឺ ៣៩,៦៤២ នាក់
* ខេត្តបាត់ដំបង ៣៧,៧២៤ នាក់
* ខេត្តកំពង់ចាម ៣៦,១៤០ នាក់
* ខេត្តសៀមរាប ៣៣,២២២ នាក់។
នាថ្ងៃឈប់សម្រាកទី៣នេះ គ្រប់គោលដៅទេសចរណ៍ទាំង២៥រាជធានីខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើររមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ផងដែរ។
ទន្ទឹមនឹងនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែ ថ្ងៃទី៣នេះការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបានវិលត្រលប់ចូលភ្នំពេញវិញ។
ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែទស្សនកិច្ច។ ជានិន្នាការថ្មីនោះគឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅដែលមានចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួលទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀបចំម្ហូបអាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុងពេលធ្វើដំណើរកម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។
ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូបអាហារ ពុំមានការតំឡើងថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាពគួរកត់សម្គាល់ណាមួយកើតឡើងទេ។
ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាស់ស្ទើរ ១០០%។ ប៉ុន្តែការរក្សាគម្លាតនៅតែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរំលឹកបន្ថែមទៀតពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួន ដែលមានការទាក់ទាញខ្លាំង។
នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំ ការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។
វិស័យឯកជន រាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅមូលដ្ឋានផ្ទាល់ ពិសេសនៅគោលដៅទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពរីករាយក្នុងការដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ទាំងនេះបង្កើតជាក្តីសង្ឃឺមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្ម មុខរបរ និងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវបន្តទៀតនាឱកាសឈប់សម្រាកនានា។
គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោមស្ថានភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។
សូមជម្រាបថា ភ្ញៀវសរុបសម្រាប់ថ្ងៃទី៣នេះ មានចំនួន ២៤៤,២៥៦ នាក់ (ថយចុះប្រមាណ ១០.០១% ធៀបនឹងថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២%) ក្នុងនោះភ្ញៀវជាតិ ២៤២,៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៣៧៥ នាក់៕
ក្នុងសារនេះលោកឯកអគ្គរដ្ឋទូត បានគូសរំលេចនូវប្រវត្តិនៃការតស៊ូរបស់បក្សកុម្មុយនិស្តចិន និងសមិទ្ធផលជាច្រើនរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនផងដែរ។
ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់លោក វ៉ាង វិនធាន៖
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំតាំងនាមឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមជូនពរដោយស្មោះដល់ជនរួមជាតិ ដែលកំពុងបម្រើការងារសិក្សា និងរស់នៅក្នុងប្រទេសកម្ពុជា និងសូមថ្លែងអំណរគុណដោយស្មោះជូនចំពោះមិត្តគ្រប់មជ្ឈដ្ឋាន នៃប្រទេសទាំងពីរ ដែលតែងយកចិត្តទុកដាក់ និងគាំទ្រមិត្តភាពរវាងចិន និងកម្ពុជា។
រំឭកអតីតកាលគណបក្សកុម្មុយនិស្តចិន បានបង្រួបបង្រួមដឹកនាំប្រជាជនចិន និងបន្តការតស៊ូបោះជំហានឆ្ពោះទៅមុខ។ ឆ្លងកាត់ការអភិវឌ្ឍន៍ និងវិវឌ្ឍន៍ជាច្រើនដងច្រើនសារ ឆ្លងកាត់ការពុះពាររាល់ឧបសគ្គ និងការទទួលបាននូវសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ បង្កើតបានជាមាគ៌ាសង្គមនិយម ដែលមានលក្ខណៈពិសេសនៃចិន ដោយជោគជ័យ។
ចិនកំពុងអភិវឌ្ឍន៍ផ្លាស់ប្តូរមុខមាត់ថ្មី លើកកម្ពស់សមត្ថភាពចម្រុះ នៃជាតិសម្រេចបាននូវគោលដៅ១០០ឆ្នាំ, ទី១៖បានកសាងសង្គម Xiaokang គឺជាសង្គមដែលជីវភាពរស់នៅរបស់ប្រជាជនមានកម្រិតល្អបង្គួរយ៉ាងពេញលេញ នៅក្នុងប្រទេសចិន បានដោះស្រាយបញ្ហាក្រីក្រ ជាប្រវត្តិសាស្ត្រយ៉ាងដាច់ខាត និងកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅរកគោលដៅ១០០ឆ្នាំ, ទី២៖ក្នុងការកសាងជាប្រទេសខ្លាំងក្លាទំនើបកម្មតាមបែបសង្គមនិយមគ្រប់ជ្រុងជ្រោយ។ មាគ៌ាអភិវឌ្ឍន៍ ការច្នៃប្រឌិត និងការទទួលបានសមិទ្ធផលផ្លែផ្កាដ៏មហិមាដែលបង្រួបបង្រួមដឹកនាំប្រជាជនចិនដោយគណបក្សកុម្មុយនិស្តចិន នឹងត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុអភិវឌ្ឍន៍នៃប្រជាជាតិចិន និងកំណត់ហេតុអភិវឌ្ឍន៍អរិយធម៌មនុស្សជាតិ។
ក្រឡេកមើលបច្ចុប្បន្នកាល ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ ដែលផ្ទុះឡើងជាបន្ទាន់រដ្ឋាភិបាលចិន តែងតែប្រកាន់ខ្ជាប់នូវការយកប្រជាជនជាធំ និងអាយុជីវិតជាចម្បង តែងតែប្រកាន់នូវអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្នុងការរៀបចំជំរុញកិច្ចទប់ស្កាត់ជំងឺវីរុស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំនួនវ៉ាក់សាំងកូវីដដែលបានចាក់នៅក្នុងប្រទេសចិនមានចំនួនសរុប ២,១៧០លានដូស និងមានប្រជាជនចំនួនជាង ១,០០០លាននាក់ បានបញ្ចប់ការចាក់វ៉ាក់សាំងទាំងស្រុង ហើយវាក់សាំងដែលបានផ្តល់ទៅកាន់សកលលោកជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍មានចំនួន ១,២៥០លានដូស បានជួយកាត់បន្ថយការរីករាលដាលនៃជំងឺវីរុសមួយនេះ និងបានជួយសង្គ្រោះអាយុជីវិតយ៉ាងច្រើន។
នៅពាក់កណ្តាលឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ចិន មានចំនួនលើសពី ៨.២ទ្រីលានដុល្លារអាមេរិក មានកំណើន១២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ សមិទ្ធផលផ្លែផ្កាសំខាន់ៗ ទទួលបានក្នុងវិស័យដូចជាយានអវកាស ការរុករកនៅសមុទ្រជ្រៅ និងវិស័យ Supercomputer ជាដើម។
ប្រសិទ្ធភាព នៃយុទ្ធសាស្ត្រកម្លាំងជំរុញច្នៃប្រឌិតអភិវឌ្ឍន៍ទទួលបានជាបន្តបន្ទាប់ បានផ្តល់ជាការគាំទ្រយ៉ាងខ្លាំងដល់ការសាងគំរូអភិវឌ្ឍន៍ថ្មី ដែលយកដំណើរវដ្តនៅក្នុងប្រទេសចិនជាចម្បង និងការជំរុញទៅវិញទៅមកនៃវដ្តទេក្នុង និងក្រៅប្រទេស។
ដើរតាមនិន្នាការពិភពលោក ប្រឈមមុខជាមួយការផ្លាស់ប្តូរ នៃពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំនេះ ចិនប្រកាន់ខ្ជាប់នូវសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងជោគជ័យរួម។ ប្រកាន់ខ្ជាប់នូវការបោះជំហានលើមាគ៌ាអភិវឌ្ឍន៍សន្តិភាព ជំរុញកសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ជំរុញការកសាង «ខ្សែក្រវាត់ និងផ្លូវ» ដែលមានគុណភាពខ្ពស់ សម្រាប់ការអភិវឌ្ឍន៍ យកការអភិវឌ្ឍន៍ថ្មីនៃចិនផ្តល់ជាឱកាសថ្មីសម្រាប់ពិភពលោក។
សហការជាមួយប្រទេស និងប្រជាជនដែលស្រឡាញ់សន្តិភាព ផ្សព្វផ្សាយគុណតម្លៃរួមនៃសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាពសម្រាប់មនុស្សជាតិទាំងឡាយបន្តប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ មិនប្រឈមមុខដាក់គ្នា បើកចំហ មិនបិទជិត ផ្តល់អត្ថប្រយោជន៍ និងជោគជ័យទៅវិញទៅមក មិនអនុវត្តគោលការណ៍ទទួលអត្ថប្រយោជន៍តែភាគីម្ខាង ប្រឆាំងនឹងលទ្ធិដែលប្រើអំណាច និងនយោបាយសិទ្ធិគៀបសង្កត់ តែងឈរជាមួយប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងភាពរីកចម្រើន នៃមនុស្សជាតិ។
ថែរក្សាការពារចំណងមិត្តភាពដ៏ជ្រាលជ្រៅ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ទទួលបានការលើកកម្ពស់ឥតឈប់ឈរ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ និងការជំរុញអភិវឌ្ឍរួម។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិនក្នុង «ដំណើរបញ្ច្រាស» ។
ភាគីចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុស និងផ្តល់វ៉ាក់សាំងមកកាន់កម្ពុជាជាអាទិភាព។ កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination) ត្រូវបានអនុវត្តស្ទើរតែគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា។ សកម្មភាពដ៏កក់ក្តៅនីមួយៗ ត្រូវបានបង្ហាញយ៉ាងច្បាស់អំពីអត្ថន័យស្នូល នៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។
កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនទោះបីជារងផលប៉ះពាល់ នៃជំងឺវីរុសក៏ដោយ។ គម្រោងសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» មានដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើមត្រូវបានជំរុញយ៉ាងរលូន។
កសិផលកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ឥតឈប់ឈរមានដូចជាអង្ករ ផ្លែចេក ផ្លែស្វាយជាដើម។ ប្រទេសទាំងពីរបានសម្របសម្រួលយ៉ាងស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក បង្ហាញពីសម្លេងយុត្តិធម៌ និងសច្ចធម៌លើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល រវាងគ្នានិងគ្នា និងជាចំណាប់អារម្មណ៍រួម។
ចំណងមិត្តភាពចិន និងកម្ពុជា ទទួលបានផលដើមរដូវ ក្លាយជាគំរូដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក ការផ្សារភ្ជាប់គ្នារវាងបេះដូងប្រជាជន និងកិច្ចសហប្រតិបត្តិការសន្តិសុខជាដើម។
ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងមិត្តអ្នកអានកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា និងសូមជូនពរសិរីមង្គលបវរប្រសើរជូនដល់អ្នកទាំងអស់គ្នា។ ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ និងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំងពីរ ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចកសាងសហគមន៍វាសនារួមគ្នា រវាងចិន-កម្ពុជា នឹងបន្តបោះសន្ទះទៅកាន់ដំណាក់កាលថ្មីមួយទៀត៕
ក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតបង្ហាញលទ្ធផលមួយចំនួននៃជំនួបរវាងលោក និងលោកឯកអគ្គរដ្ឋទូតអាមេរិក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបនោះ លោកបានស្នើសុំអាមេរិកផ្តល់នូវសម្ភារៈបច្ចេកទេសដើម្បីត្រួតពិនិត្យផ្លូវ, ស្នើសុំកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោធន៍លើការបណ្តុះបណ្តាលជំនាញសាងសង់រវាងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ជាមួយសាកលវិទ្យាល័យល្បីៗរបស់អាមេរិក។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើទូតអាមេរិក ឱ្យណែនាំក្រុមហ៊ុនសាងសង់របស់ខ្លួន ចូលរួមដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជាផងដែរ។
សម្រាប់លោកទេសរដ្ឋមន្ត្រី ការស្នើបែបនេះ គឺលោកចង់បង្ហាញអាមេរិកថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលរើសអើងចំពោះក្រុមហ៊ុនអាមេរិកមកសាងសង់ផ្លូវនៅកម្ពុជានោះឡើយ។ តែផ្ទុយទៅវិញ គឺអាមេរិកខ្លួនឯងមិនដែលបញ្ជូនក្រុមហ៊ុនមក ហើយបន្ទោសកម្ពុជាថា យកតែក្រុមហ៊ុនប្រទេសនេះ ឬប្រទេសនោះ មិនយកក្រុមហ៊ុនរបស់អាមេរិក។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបានស្នើឱ្យសហរដ្ឋអាមេរិក ណែនាំក្រុមហ៊ុនសាងសង់គាត់ឱ្យចូលរួមដេញថ្លៃ ផ្លូវជាតិលេខ៥ តម្លៃ៥០០លានដុល្លារ ផ្លូវជាតិលេខ៤ តម្លៃជាង ១០០លានដុល្លារអាមេរិក អត់មានក្រុមហ៊ុនអាមេរិកណាមួយសោះមកដេញថ្លៃ។ អត់មានចូលរួមដេញថ្លៃ ក៏ប៉ុន្តែចេះតែលើកឡើងថា កម្ពុជាឱ្យតែក្រុមហ៊ុនប្រទេសផ្សេងៗ ក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េមកសាងសង់ផ្លូវ។ មិនមែនទេ ដោយសារគ្មានក្រុមហ៊ុនអាមេរិកមកដេញថ្លៃ»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា កម្ពុជា មានគម្រោងសាងសង់ផ្លូវច្រើនណាស់ មានតម្លៃថ្លៃៗ តែមិនដែលមានក្រុមហ៊ុនអាមេរិកណាមួយចូលរួមដេញថ្លៃសាងសង់នោះឡើយ។ អាស្រ័យហេតុនេះហើយទើបនៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតណែនាំក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជា៕
កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅប្តូរវេននោះរួមមាន៖ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD លេខ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះលេខ៩២៧។ សម្រាប់កងកម្លាំងមួកខៀវ ដែលត្រូវចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ របស់ UN គឺជាកងទី៨ ហើយដែលកម្ពុជាបានបញ្ជូនទៅប្រទេសម៉ាលី។
ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។
ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕