ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់របស់ បងប្អូនអាជីវករផ្សារប្រម៉ោយ
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានជម្រុញឲ្យអាជ្ញាធរស្រុក សហការរៀបចំចាក់ដីផ្លូវចូលផ្សារប្រម៉ោយឲ្យបានស្អាតល្អ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើសេចក្តីត្រូវការរបស់អាជីវករ