ឯកឧត្តម ចម ប្រសិទ្ធ ៖ ការផ្តល់សេវាសាធារណៈលើការងារឧស្សាហកម្ម និងសិប្បកម្ម នឹងកាន់តែលឿន ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋអ្នកទទួលសេវា តាមរយៈការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីបើកសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់ និងបណ្តុះបណ្តាល ក្នុងការធ្វើប្រតិភូកម្មអំណាច ការងារឧស្សាហកម្ម និងសិប្បកម្ម ជូនដល់ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរឧស្សាហកម្ម និងសិប្ប...